ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រាមានទីតាំងក្នុងស្រុកពេជ្រចិន្ដា ចម្ងាយ៤៣គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ភ្ញៀវអាចទៅដល់ទីនោះបានតាមផ្លូវដីក្រហម។ ទឹកជ្រោះនេះជាកន្លែងដ៏គួរអោយចាប់អារម្មណ៍មួយ សម្រាប់ភ្ញៀវទេសចរដែលចង់ដឹងចង់ឃើញ។ ទឹកជ្រោះនេះត្រូវបានបែងចែកជាបីដំណាក់ៈចម្ការស្រល់
ចម្ការស្រល់
មានទីតាំងនៅក្នុងស្រុកសែនមនោរម្យ ចម្ងាយប្រមាណ៦គម ពីទីរួមខេត្ត
តាមរយៈផ្លូវជាតិលេខ១៤។ ចម្ការស្រល់ នៅទីទួលខ្ពស់
ដែលមានដើមស្រល់នៅសល់ច្រើនតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ
ហើយលូតលាស់ជាជួរៗ និងមានកម្ពស់ស្មើគ្នារហូតមក។
Phnom Lou Pran
ទីកន្លែងៈ ភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចម្ងាយ៥០គ.ម ពីទីរួមទីក្រុងសែនមនោរម្យ។
វិធីធ្វើដំណើរៈ យើងត្រូវចំណាយពេលប្រហែល ៤ម៉ោង ដោយឡាន ឬម៉ូតូ។
កន្លែងកម្សាន្តៈ ភ្នំនេះគឺ
ដុះចេញពីថ្មដ៏ធំសម្បើមមួយ។ តំបន់ព័ទ្ធជុំវិញ
គឺត្រូវបានគ្របដណ្តប់ដោយព្រៃ និងស្មៅ។ ពីលើកំពូលភ្នំ
យើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត
ជាពិសេសដើមឈើធំៗដែលគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ ម្យ៉ាងទៀត
វាជាកន្លែងសក្ការៈបូជាសម្រាប់អ្នកស្រុកនៅទីនោះផងដែរ។
ទឹកជ្រោះសែនមនោរម្យ
មានទីតាំងនៅក្នុង
ស្រុកសែនមនោរម្យ ចម្ងាយប្រហែល៥គម ពីទីរួមខេត្ត
តាមរយៈផ្លូវគ្រួសក្រហម។ តាមសងខាង ផ្លូវលំនោះ
មាននូវឧស្សាហកម្មចម្ការកៅស៊ូ កាហ្វេ និងស្វាយចន្ទីផងដែរ។
វានៅជិតទីរួមខេត្ត។
រមណីដ្ឋានភ្នំដោះក្រមុំ
ឬរមណីយដ្ឋានភ្នំ
ដោះក្រមុំ មានទីតាំងនៅក្នុងភូមិដោះក្រមុំ ឃុំសុខដុម
ស្រុកសែនមនោរម្យ ចម្ងាយ៣គម ពីទីរួមខេត្ត។
យើងអាចទៅដល់ទីនោះបានតាមរយៈផ្លូវលំ។
ក្នុងតំបន់ភ្នំដោះក្រមុំ មាន២,០៩២គ្រួសារកំពុងរស់នៅ លើផ្ទៃដីជាង១០០ហិកតា ដែលមានមុខរបរជាកសិករ។
ជម្រកសត្វព្រៃភ្នំណាំលៀវ
វាជាតំបន់មួយមាន
ផ្ទៃដី៤៧៥គម២ ចម្ងាយ៤៥គម ពីទីរួមខេត្ត
ហើយត្រូវបានគេស្គាល់ថាជាកន្លែងដែលមានទេសភាព ជុំវិញស្រស់ស្អាត។
ជម្រកសត្វព្រៃនេះ
គឺជាកន្លែងរក្សាទុកសត្វព្រៃដ៏សំខាន់មួយនៅក្នុងខេត្តមណ្ឌលគិរី។
បរិស្ថាន ដ៏ស្រស់ស្អាត ព្រៃព្រឹក្សា និងសត្វព្រៃទាំងនេះ
ធ្វើឲ្យភ្នំណាំលៀវជាជម្រកសត្វព្រៃ ក្នុងខេត្តមណ្ឌលគិរី
ដែលអ្នកទេសចរក្នុងស្រុក និងក្រៅស្រុកចូលចិត្តមកលេងកម្សាន្ត។
សហគមន៍ដីអេ
ដីអេស្ថិតនៅតាមបណ្តោយផ្លូវលេខ៧៦ ចន្លោះស្រុកសែនមនោរម្យ និងស្រុកកោះញែក។ កន្លែងនេះស្ថិតនៅចម្ងាយ៤៦គ.ម ពីស្រុកសែនមនោរម្យ ក្នុងតំបន់របៀងនៃដែនជម្រកសត្វព្រៃភ្នំព្រិច និងព្រៃអភិរក្សមណ្ឌលគិរី។តំបន់នៅព័ទ្ធជុំវិញដីអេ គឺសម្បូរទៅដោយទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃឫស្សី និងព្រៃពាក់កណ្ដាលខៀវស្រងាត់ ដ៏ធំ ល្វឹងល្វើយ។
No comments:
Post a Comment