អង្គរវត្ត-បេតិកភណ្ឌរបស់មនុស្សជាតិ និងអច្ឆរិយវត្ថុពិភពលោក
អង្គរវត្តដែល
មានន័យថា "ប្រាសាទក្រុង"
ជាប្រាសាទបែបបហិណ្ឌូនិយមដែលបានកសាងដើម្បីចម្លងពីស្ថានសួគ៌មក
ផែនដី។ ប្រាសាទនេះបានកសាងសម្រាប់ព្រះបាទសូរ្យវរ្ម័នទី២
នៅដើមសតវត្សរ៍ទី១២ ហើយជាប្រាសាទដែលបានថែរក្សាយ៉ាងល្អបំផុត
ហើយជាប្រាសាទតែមួយគត់ដែលជាមជ្ឈមណ្ឌលសាសនាយ៉ាងសំខាន់តាំងពី
មូលដ្ឋានដំបូងគឺហិណ្ឌូដែលឧទ្ទិសថ្វាយព្រះវិស្ណុ
ក្រោយមកថ្វាយពុទ្ធសាសនិក។
ប្រាសាទអង្គរធំ
ប្រាសាទអង្គរធំជា
កន្លែងដែងទេសចរចូលចិត្តទៅទស្សនាបំផុត។
ប្រាសាទនេះបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣
ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងនៅចម្ងាយ
១.៦គីឡូម៉ែត្រខាងជើងអង្គរវត្ត
ដែលមានទីសក្ការៈមួយចំនួនចាប់ពីដើមសម័យក៏ដូចជាប្រាសាទដែលបាន
កសាងឡើងដោយព្រះបាទជ័យវរ្ម័ន និងអ្នកស្នងតំណែងពីព្រះអង្គ។
ទីក្រុងដ៏រឹងមាំអង្គរធំ មានក្រឡាផ្ទៃ ៩គីឡូម៉ែត្រការ៉េ គឺជាទីក្រុងចុងក្រោយ និងមានអាយុកាលយូរជាងគេនៃអាណាចក្រខ្មែរដែល បានកសាងឡើងដោយព្រះមហាក្សត្រដ៏អស្ចារ្យរបស់សម័យអង្គរគឺព្រះបាទ ជ័យវរ្ម័នទី៧ (គ្រងរាងពីឆ្នាំ១១៨១-១២០១)។
ទីក្រុងដ៏រឹងមាំអង្គរធំ មានក្រឡាផ្ទៃ ៩គីឡូម៉ែត្រការ៉េ គឺជាទីក្រុងចុងក្រោយ និងមានអាយុកាលយូរជាងគេនៃអាណាចក្រខ្មែរដែល បានកសាងឡើងដោយព្រះមហាក្សត្រដ៏អស្ចារ្យរបស់សម័យអង្គរគឺព្រះបាទ ជ័យវរ្ម័នទី៧ (គ្រងរាងពីឆ្នាំ១១៨១-១២០១)។
ប្រាសាទបាយ័ន
ប្រាសាទបាយ័នសម្បូរ
ទៅដោយការតុបតែងបែបខ្មែរ ដែលបានកសាងឡើងចុងសតវត្សរ៍ទី១២
ឬនៅដើមសតវត្សរ៍ទី១៣។
ប្រាសាទនេះបានកសាងនៅចំកណ្ដាលនៃរាជធានីរបស់ព្រះបាទជ័យវរ្ម័ន
ហើយអង្គរធំជាប្រាសាទចុងក្រោយដែលបានកសាងនៅសម័យអង្គរ
និងជាប្រាសាទសម័យអង្គរតែមួយគត់ដែលបានសាងសង់ឡើងដំបូងជាទី
សក្ការៈបូជាពុទ្ធសាសនាមហាយានដែលឧទ្ទិសដល់ព្រះពុទ្ធ។
ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី
បានឧទ្ទិសឡើងក្នុងឆ្នាំ៩៦៧
នឹងត្រូវបានគិតថាត្រូវបានគេស្គាល់ពីពេលមុនថាបន្ទាយសិរី
ដែលមានន័យថា បន្ទាយនៃជោគជ័យ។
នេះជាប្រសាទសំខាន់តែមួយគត់នៅតំបន់អង្គរ ដែលមិនបានកសាងដោយ
ព្រះរាជា ការកសាងសំណង់នេះត្រូវបានធ្វើឡើង
ដោយអ្នកបម្រើព្រះមហាក្សត្រដែល មានឈ្មោះថា យជនាវារិន
(Yajnavaraha) ដែលជាអ្នកប្រាជ្ញ ជាអ្នកស្នេហាមនុស្សជាតិ
និងជាទីប្រឹក្សាព្រះបាទរាជិន្ទ្រវរ្ម័ន។
គាត់ត្រូវបានគេស្គាល់ដោយការជួយអ្នកដែលរងគ្រោះពីជំងឺ
អយុត្តិធម៌ឬភាពក្រីក្រ។
ភ្នំបាខែង
ភ្នំបាខែងត្រូវបាន
កសាងឡើងជាងពីរសតវត្សរ៍មុនប្រាសាទអង្គរវត្ត។
នេះជាប្រាសាទបែបហិណ្ឌូដែលបានកសាងដំបូងក្នុងទម្រង់ជាប្រាសាទភ្នំ
ដែលឧទ្ទិសដល់ព្រះសិវៈ។ប្រវត្តិវិទូជឿជាក់ថាភ្នំបាខែងស្ថិតនៅ
ក្នុងពេលដែលរុងរឿងបំផុត ជាប្រាសាទដ៏សំខាន់នៃតំបន់អង្គរ។
ប្រាសាទមានស្ថាបត្យកម្មនៃរាជធានីថ្មីដែលព្រះបាទយសោវរ្ម័នបាន
កសាងឡើងនៅពេលព្រះអង្គប្ដូររាជធានីពីរាជធានីហរិហរល័យ
ក្នុងតំបន់រលួសដែលមានទីតាំងនៅភាគអាគ្នេយ៍។
ប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័នបាន
កសាងឡើងនៅកន្លែងដែលព្រះបានជ័យវរ្ម័នទី៧ទទួល
ជោគជ័យលើការលុកលុយរបស់ចាមក្នុងឆ្នាំ១១៩១។ ស្ថិតក្នុងភាពរុងរឿង
ប្រាសាទនេះជាមជ្ឈមណ្ឌលនៃការប្រមូលផ្ដុំមនុស្សសំខាន់ៗជាច្រើន
ដែលមានមន្ត្រី និងអ្នកបម្រើជិត១០០,០០០នាក់។
ប្រាសាទនេះរចនាឡើងរាបស្មើជាមួយនឹងគម្រោងមូលដ្ឋាននៃវិចិត្រសាលរាង
ជាបួនជ្រុងបន្តបន្ទាប់ ជុំវិញបដិសរណដ្ឋានព្រះពុទ្ធសាសនា
និងស្មុគស្មាញដោយប្រាសាទហិណ្ឌូ ហើយក្រោយមកមានបន្ថែមមួយចំនួនទៀត។
ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រំដែល
មានរចនាប័ទ្មបាយ័នត្រូវបានជឿថាបានកសាងនៅចុង សតវត្សរ៍ទី១២
និងដើមសតវត្សរ៍ទី១៣។
ប្រាសាទនេះបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧វត្តអារាមសម្រាប់
អ្នកកាន់ព្រះពុទ្ធសាសនាមហាយាន និងជាសាកលវិទ្យាល័យ។
មិនដូចប្រាសាទសម័យអង្គរផ្សេងទៀតឡើយ
ប្រសាទតាព្រហ្មត្រូវបានបោះបង់ចោលដែលមានលក្ខណៈដូចអ្វីដែលបានឃើញ
មានជាពន្លឺនិងបរិយាកាសលាយឡំគ្នានៃដើមឈើដែលដុះចេញពីលើប្រាសាទ
និងព្រៃឈើព័ទ្ធជុំវិញ
ដែលធ្វើអោយប្រាសាទមានប្រជាប្រិយបំផុតក្នុងចំណោមប្រាសាទក្នុង
តំបន់អង្គរសម្រាប់ភ្ញៀវទេសចរ។
ប្រាសាទបន្ទាយក្ដី
ប្រាសាទបានកសាងនៅ
ចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣
អំឡុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧
ប្រាសាទបន្ទាយក្ដីត្រូវបានស្គាល់ថាជាប្រាសាព្រះពុទ្ធសាសនាប៉ុណ្ណោះ
ដែលបានកសាងឡើងតាមរចនាប័ទ្មបាយ័ន។
ទីនេះត្រូវបានយកធ្វើជាកន្លែងរបស់ព្រះសង្ឃនៅកន្លែងផ្សេងៗជាច្រើន
សតវត្សរ៍មកហើយ ប៉ុន្តែសិលាចារឹកពុំត្រូវបានរកឃើញឡើយ
ដូច្នេះនេះជាអាថ៌កំបាំង
ដោយមិនដឹងថាប្រាសាទនេះត្រូវបានឧទ្ទិសដល់នរណា។
ឧទ្យានជាតិភ្នំគូលេន
ភ្នំគូលេនត្រូវបានដាក់បញ្ចូលជាឧទ្យានជាតិ។ នេះជាកំពូលភ្នំដាច់តែឯងមួយដែលមានទីតាំងក្នុងស្រុងស្វាយលើ និងមានចម្ងាយ៤៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ កំពូលខ្ពស់បំផុតមានកម្ពស់៤៨៧ម៉ែត្រ។ភ្នំក្រោម-ទន្លេសាប
ទន្លេសាប
ជាបឹងទឹកសាបធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍
ហើយក៏ជាអច្ឆរិយវត្ថុធម្មជាតិមួយដែរ។
បឹងដ៏ធំនេះមានភាពខុសប្លែកពីធម្មតានៃបរិស្ថានធម្មជាតិ។
នៅដើមខែមិថុនាដែលជាផ្ដើមរដូវវស្សា
កម្រិតទឹកទន្លេមេគង្គកើនឡើងដែលបង្វែលំហូររបស់វាទៅសមុទ្រចិន
ភាគខាងត្បូង និងនាំទឹកចូលក្នុងទន្លេសាប។
ការហូរចូលនេះបង្កើតជាទិសដៅបញ្ច្រសមួយ
ដោយចាប់ផ្ដើមដំណើរការនៅចុងខែតុលានឹងឃើញថាបឹងដ៏ធំពង្រីកទំហំ
វិសាលភាពរបស់វាស្ទើរតែធំជាងមុន១០ដង
ដែលធ្វើអោយក្លាយជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។
No comments:
Post a Comment