បឹងយក្សឡោម
បឹងយក្សឡោមមាន
ទីតាំងប្រមាណ៥គីឡូម៉ែត្រភាគអាគ្នេយ៍ទីរួមខេត្ត បានលុង។
បឹងដ៏ស្រស់ស្អាតនេះមានទម្រង់ដោយសារភ្នំភ្លើង
បន្ទាប់ពីបន្ទុះភ្នំភ្លើងមួយកាលពី៤០០០ឆ្នាំកន្លងទៅ។
ការវាស់ជម្រៅបឹងនេះមានដល់ទៅ៨០០ម៉ែត្រ
និងបង្ហាញអោយឃើញទឹកថ្លាឈ្វេងជម្រៅប្រហែល៥០ម៉ែត្រ។
សារមន្ទីរជនជាតិភាគតិច
នៅជិតមាត់បឹងយក្ស
ឡោមមានអគារបុរាណមួយធ្វើអំពីឈើដែលត្រូវបានកសាងឡើងដើម្បីរក្សា
ទុកនិងបង្ហាញពីរបស់គួរអោយ
ចាប់អារម្មណ៍ជាច្រើនប្រភេទរបស់កុលសម្ព័ន្ធបុរាណដូចជាឧបករណ៍
តន្ដ្រី ឧបករណ៍ធ្វើកសិកម្ម ឧបករណ៍នេសាទ
និងក្រណាត់របស់ក្រុមកុលសម្ព័ន្ធភ្នំបុរាណដែលរស់នៅខេត្តរតនគិរី។
សារមន្ទីរជនជាតិភាគតិចនេះជាផ្នែកនៃការតាំងបង្ហាញពីប្រភេទឧបករណ៍
ច្រើនប្រភេទផ្សេងៗរបស់ក្រុមកុលសម្ព័ន្ធតំបន់ភ្នំ។
ទឹកជ្រោះចាអុង
ទឹកជ្រោះចាអុងហូរ
ធ្លាក់ពីលើភ្នំស្វាយដែលនៅជិតក្រុងបានលុង។
ទឹកជ្រោះនេះមានកម្ពស់២៥ម៉ែត្រ និងព័ទ្ធជុំវិញដោយវល្លិ
និងរុក្ខជាតិដុះឡើងជាច្រើន។
ទេសភាពមានភាពស្រស់ស្អាតចាប់អារម្មណ៍យ៉ាងខ្លាំង
ផ្សែងទឹកបង្កើតដោយទឹកធ្លាក់បុកជាមួយព្រៃឈើ
បង្កើតជាឥន្ទធនូនៅក្នុងពន្លឺថ្ងៃ។
ភ្នំឥសីប៉ាតាម៉ាក់
សូមអញ្ជើញទៅលេង
កម្សាន្តវត្តឥសីប៉ាតាម៉ាក់នៅលើភ្នំស្វាយ នៅចម្ងាយប្រមាណ២គម
កន្លះ ពីស្រុកបានលុង។ មានរូបសំណាកព្រះពុទ្ធ ប្រវែង៥ម៉ែត្រ
នៅក្នុងខ្ទមមួយ
មានតែងលម្អដោយរូបគំនូរពណ៌នាពីឱវាទរបស់ព្រះពុទ្ធ។
លោកអ្នកនឹងចាប់ចិត្ត ជាមួយនឹងភាពស្ងប់ស្ងាត់នៃទីជនបទ
ហើយរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាត នៃភ្នំពណ៌បៃតង
ខៀវស្រងាត់ពីលើភ្នំ នៃខេត្តរតនគិរី ។ នៅទីនោះ
ជាកន្លែងដែលមានសភាពស្ងប់ស្ងាត់ និងភាពក្សេមក្សាន្ត។
ទឹកជ្រោះកាចាញ
មានទីតាំងនៅឃុំកាចាញ ស្រុកបានលុង។ ទឹកជ្រោះកាចាញមានចម្ងាយ៦គីឡូម៉ែត្រពីក្រុងបានលុង។ ទឹកជ្រោះនេះមានកម្ពស់១២ម៉ែត្រ ដែលហូរគ្មានទីបញ្ចប់តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក ក្នុងស្រុកលំផាត់។ទឹកជ្រោះកាទៀង
នៅចម្ងាយបីគីឡូម៉ែត្រពីទឹកជ្រោះកាចាញគឺជា ទឹកជ្រោះកាទៀងដែលមាន កម្ពស់១០ម៉ែត្រ។ ទឹកជ្រោះនេះព័ទ្ធជុំវិញដោយដើមឈើដែលស្វាគមន៍យ៉ាងត្រជាក់ដល់ភ្ញៀវ ទេសចរ។ទឹកធ្លាក់អាចមើលឃើញស្អាតបំផុតពីភ្ញៀវដែលមើលពីក្រោមដែលចុះតាម ជណ្ដើរឈើ។ នៅបាតជ្រោះគឺជាថ្មធម្មជាតិធំៗដែលអ្នកធ្វើដំណើរអាចឡើងពី ទឹកជ្រោះ មានដំរីសម្រាប់ទេសចរទស្សនាទេសភាពព្រៃព័ទ្ធជុំវិញនោះ។
ជម្រកសត្វព្រៃលំផាត់
ជម្រកសត្វព្រៃ
លំផាត់ គឺជាផ្នែកមួយនៃជម្រកសត្វព្រៃនៅខេត្តរតនគិរី។
វាគ្របដណ្តប់ផ្ទៃដីប្រមាណ២,២២៥គម២ និងមានអ្នកទេសចរជាច្រើន
ជាមួយនឹងព្រៃដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ល្អនៅព័ទ្ធជុំវិញនោះ។
វាក៏ជាឋានសួគ៌នៃសត្វព្រៃច្រើនប្រភេទ
រួមទាំងសត្វដែលជិតផុតពូជផងដែរ។
ទន្លេសេសាន
ទន្លេសេសានគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធ ទេសចរណ៍បរិស្ថាន ក្នុងចំណោមព្រៃឈើធម្មជាតិនៅតំបន់ភាគឦសាននៃខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ទន្លេនេះប្រៀបដូចជាពេជ្រដែលមានពន្លឺ និងត្បូងមរកតដែលមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់បណ្ដោយដងទន្លេចាំងស្រមោលភ្នំ និងព្រៃឈើសូម្បីនៅក្នុងរដូវរប្រាំង។ទឹកជ្រោះតាតតៃ
តាតតៃមាន
ភាពស្រស់ស្អាត និងមានទឹកហូរខ្លាំង
ប៉ុន្តែនៅពេលសព្វថ្ងៃនេះមិនមានភ្ញៀវជាតិ
អន្តរជាតិច្រើនទេទៅទស្សនាទីនោះ
ដោយសារផ្លូវតភ្ជាប់ពីទីរួមខេត្តមិនសូវស្អាត។
ជាធម្មតាត្រូវចំណាយពេលប្រហែល២ម៉ោងប្រសិនបើជិះម៉ូតូពីទីរួម
ខេត្ត មក។ វាមានទីតាំងតាមបណ្ដោយទន្លេស្រៃពក ក្នុងឃុំលំផាត់
ស្រុកលំផាត់ ខេត្តរតនគិរី។
No comments:
Post a Comment