ខេត្តព្រះសីហនុ

Koh Sang Saa
In Cambodia’s untouched Koh Rong Archipelago, two pristine islands lie side by side. They are known locally as Song Saa – Khmer for ‘The Sweethearts’.
ព័ត៌មានលំអិត
ឧទ្យានជាតិរាម
ឧទ្យាន​ជាតិ​រាម ត្រូវបាន​ប្រកាស​ជា​តំបន់​អភិរក្ស​នៅ​ឆ្នាំ​១៩៩៣ ដោយ​ព្រះរាជក្រិត្យ ពីព្រោះ​តែ​តម្លៃ​ជាតិ វិទ្យាសាស្ត្រ អប់រំ និង​កម្សាន្ត​។ ឧទ្យាន​នេះ​ស្ថិត​នៅ​ប្រហែលជា​១៨​គម ខាងកើត​ខេត្ត​ព្រះ សី​ហ​នុ​។ បុគ្គលិក​ឧទ្យាន​ជាតិ​នេះ បម្រើ​ជូន​ដំណើរ​កម្សាន្ត​ដោយ​ទូក ឬក៏​ជូន​ដោយថ្មើ​ជើង​ទៅ​កាន់​តំបន់​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ​។ អ្នក​ទេសចរណ៍​អាច​ទស្សនា​ស្វា ផ្សោត ប្រើ​ស ជ្រូក​ព្រៃ និង​បក្សាបក្សី​ជាច្រើន​ប្រភេទ​នៅលើ​ផ្ទៃដី​ប្រមាណ​២១ ០០០​ហិកតា​។ ឧទ្យាន​នេះ​មាន​ព្រៃ​ភ្នំ ព្រែក មាត់សមុទ្រ កោះ និង​ច្រាំង​ដែល​មាន​ផ្កាថ្ម​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទីស្នាក់ការ​កណ្តាល​ឧទ្យាន​ជាតិ ដែល​មាន​ទីតាំង​ទល់មុខ​ព្រលាន​យន្តហោះ​កងកេង​៕
ព័ត៌មានលំអិត
ឆ្នេរអូរឈើទាល
ឆ្នេរ​អូរ​ឈើទាល ​ជា​ឆ្នេរ​ដ៏​ពេញនិយមបំផុត​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​អ្នក​ទេសចរណ៍​មូរ​មីរ​ដេរដាស ព្រមទាំង​មាន​កន្លែង​លក់​អាហារ​សមុទ្រ បារ និង​ឆ្នេរ​ខ្សាច់​លាតសន្ធឹង ​ពី​ម្ខាង​ទៅ​ម្ខាង​។ ជាង​នេះ​​​ទៅទៀត មាន​បន្ទប់​ជួល​ និង​ផ្ទះ​តូចៗ​នៅលើ​កូនភ្នំ ដែល​អាច​មើលឃើញ​ទេសភាព​ដ៏​ត្រកាល​នៃ​សមុទ្រ​។ មាន​ភោជនីយដ្ឋាន​និង​បារ​ជាច្រើន​កន្លែង បើក​បម្រើ​ជូន​ភ្ញៀវ​ទេសចរណ៍​ទាំង​ពេល​ថ្ងៃ​និង​​យប់​ផងដែរ​៕

ព័ត៌មានលំអិត
ឆ្នេរSerendipity
ឆ្នេរ Serendipity គឺជា​ឆ្នេរ​ដ៏​ទាក់ទាញ​មួយ ដែល​អ្នក​អាច​រក​ផ្ទះសំណាក់​ថោកៗ នៅក្បែរ​មាត់សមុទ្រ​។
​ មាន​ហាង​លក់ទំនិញ និង​ហាង​លក់​អាហារ​ជាច្រើន​នៅក្បែរ​ឆ្នេរ​នេះ​។ ឆ្នេរ​នេះ មាន​សភាព​រស់​រវើក និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ទៀ​ត​ផង​។​
ព័ត៌មានលំអិត
ឆ្នេរអូរត្រេស
ឆ្នេរ​អូរត្រេស ស្ថិតនៅ​ក្បែរ​ឆ្នេរ​អូរ​ឈើទាល​ខាងត្បូង ហើយ​ឆ្នេរ​នេះ​មាន​ទិដ្ឋភាព​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នេរ​អូរ​ឈើទាល​ដែរ​។ មាន​ផ្លូវ​កាត់​តាម​កូនភ្នំ​ពី​អូរ​ឈើទាល​(​កាត់​តាម​រមណីយដ្ឋាន​Queen Hill Resort) ផ្លូវ​ចូល​ទៅ​កាន់​ឆ្នេរ​អូរត្រេស​ជា​ផ្លូវ​ទើប​សាងសង់​ថ្មី ហើយ​ឆ្នេរ​វិញ​មិនសូវ​អភិវឌ្ឍ​បាន​ច្រើន​ប៉ុន្មាន​ដែរ​។ មាន​ខ្ចូ​ស​ប្រក់​ស្បូវ​សង់​តម្រៀប​តាម​បណ្តោយ​ឆ្នេរ និង​បារ​ព្រមទាំង​ភោជនីយដ្ឋាន​ដែល​មាន​ដំបូល​ប្រក់​ស្បូវ សង់​ជា​ជួរៗ​នៅក្បែរ​មាត់សមុទ្រ​រួមមាន Star Bar ដែល​ផ្តល់ជូន​ផ្ទះ​តូចៗ បារ និង​ភោជនីយដ្ឋាន​។ ឆ្នេរ​អូរត្រេស​ជា​កន្លែង​ដែល​អ្នក​ទេសចរណ៍​អាច​លេង​កីឡា​បាន​ដូច​ជា ជិះ​ទូកក្តោង​ជាដើម​៕
ព័ត៌មានលំអិត
ឆ្នេរឯករាជ្យ
​ឆ្នេរ​ឯករាជ្យ ជា​រមណីយដ្ឋាន​ដែលមាន​ឆ្នេរ​ខ្សាច់​សក្បុស ហើយ​ត្រូវបាន​គេ​ហៅ​ឈ្មោះ​តាម​សណ្ឋាគារ​ឯករាជ្យ​៧​ជាន់​។ ឆ្នេរ​ឯករាជ្យ​មាន​សភាព​ស្ងប់ស្ងាត់ ដែល​ជា​កន្លែង​សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​ភាព​អ៊ូរ​អរ និង​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​នៅ​ជាមួយ​គូស្នេហ៍​របស់​គេ​តែ​ពីរ​នាក់​។ នៅទីនេះ អ្នក​អាច​មាន​អារម្មណ៍​សុខក្សេមក្សាន្ត និង​អាច​គយគន់​នូវ​សម្រស់​ធម្មជាតិ​បាន​៕
ព័ត៌មានលំអិត
ឆ្នេរសុខា
​រមណីយដ្ឋាន​ឆ្នេរ​សុខា​ជា​កន្លែង​ឯកជន​មួយ ដែល​បិទ​មិនឲ្យ​សាធារណជន​ទូទៅ​ចូល​ទស្សនា​។ ទោះជា​យ៉ាងនេះក្តី ក៏​នៅ​មាន​កន្លែង​ខ្លះ​បាន​បើក​ឲ្យចូល​ទស្សនា​កម្សាន្ត​ផង​ដែរ​។​
ព័ត៌មានលំអិត
ឆ្នេរជ័យជម្នះ
ដោយ​មាន​ចម្ងាយ​២​ គីឡូម៉ែត្រ ឆ្នេរ​ជ័យជម្នះ​គឺជា​ឆ្នេរ​មួយ​ដ៏​វែង ហើយ​ឆ្នេរ​នេះ​ចែកចេញជា​ពីរ​គឺ​ឆ្នេរ​ដែល​មាន​ថ្ម និង​ឆ្នេរ​ដែល​មាន​ទីទួល​តូចៗ​។ ឆ្នេរ​នេះ​ស្ថិតនៅ​លើ​ស្ថានីយ៍​ព្យាករណ៍​អាកាសធាតុ​ដ៏​មាន​ប្រជាប្រិយ​មួយ​។ ​ឆ្នេរ​ជ័យជម្នះ​ក៏​ស្ថិតនៅ​ក្បែរ​វិមាន​កម្ពុជា​-​វៀតណាម (​វិមាន​ជ័យជម្នះ​) ដែល​ជា​កន្លែង​ដែល​មាន​ប្រជាប្រិយភាព​មួយ ពីព្រោះ​ទីនេះ​មាន​សភាព​ស្ងប់ស្ងាត់​និង​សប្បាយ ព្រមទាំង​មាន​បារ​និង​ភោជនីយដ្ឋាន​បម្រើ​ជូន​នូវ​អាហារ​គ្រប់មុខ ពិសេស​អាហារ​សមុទ្រ​។ ឆ្នេរ​ជ័យជម្នះ​គឺជា​ឆ្នេរ​ដែល​អ្នក​ទេសចរណ៍​អាច​គយគន់​ព្រះ​សុរិយា​ អស្តង្គត​បាន​ផងដែរ​៕​
ព័ត៌មានលំអិត
ឆ្នេរលំហែកាយ
ឆ្នេរ​លំហែកាយ ​ ត្រូវបាន​គេ​ស្គាល់​ថា "​ឆ្នេរ​ហា​វ៉ៃ​"។ ដូច​ឆ្នេរ​សំខាន់ៗ​ដទៃ​ទៀត​ដែរ ឆ្នេរ​លំហែកាយ​មាន​ឆ័ត្រ ​និង​កៅអី​ជា​ជួរៗ និង​បារ​តូចៗ​ និង​ភោជនីយដ្ឋាន​ជាច្រើន​នៅ​តាម​បណ្តោយ​មាត់សមុទ្រ​។ ឆ្នេរ​​លំហែកាយ​មិនសូវមាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ដូច​ឆ្នេរ​អូរ​ឈើទាល​ទេ​។ អ្នក​ទេសចរណ៍​អាច​ចូល​ទៅ​កម្សាន្ត​ឆ្នេរ​លំហែកាយ​ពី​ផ្លូវ​តូច​មួយ​នៅ​ចុង​ ខាងត្បូង​៕​
ព័ត៌មានលំអិត
ឆ្នេរហាវ៉ៃ
​ឆ្នេរ​ហា​វ៉ៃ​មាន​កន្លែង​លក់​អាហារ និង​ហាង​តូចៗ​ដែល​មាន​ដំបូល​ប្រក់​ស្បូវ​ជាច្រើន និង​ជា​កន្លែង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ផងដែរ​៕
ព័ត៌មានលំអិត

No comments:

Post a Comment